នាពេលថ្មីៗនេះ មានពាក្យចចាមរាមជាច្រើនអំពី iPhone 5S និង iPhone 6 ដែលមានអេក្រង់ទំហំ ៥អ៊ីញ
ដែលត្រូវបានគេបង្ហាញឲ្យដឹង ថា ស្ថិតនៅក្នុងរោងចក្រ ដំឡើង របស់ក្រុមហ៊ុន Apple
ក្នុងប្រទេសចិន នេះបើយោងតាមព័ត៌មានបង្ហោះ នៅលើប្លុកព័ត៌មានចិន។
ម៉ូដែលស្មាតហ្វូនទាំងនេះ អាចនឹងត្រូវបង្ហាញខ្លួននៅឆ្នាំ២០១៣នេះ ដែលយោងតាមព័ត៌មានបង្ហោះដោយអ្នកប្រើប្រាស់បណ្តាញ Sina Tech ឈ្មោះ Old Yao។ លោកថែមទាំងបានរាយការណ៍ថា មិត្តភក្ត័ម្នាក់របស់លោក ធ្វើការងារនៅក្នុងរោងចក្រដំឡើង ខាងលើបាន ឃើញម៉ូដែលស្មាតហ្វូនទាំងពីរនេះ ហើយនិងបាននិយាយថា iPhone 5S ស្រដៀងគ្នានឹង iPhone 5 ខណៈដែល iPhone 6 មានទំហំធំជាង មុនវែងជាងមុន និងស្តើងជាងមុន។

អេក្រង់ទំហំធំជាងមុន របស់ស្មាតហ្វូន iPhone 6 អាចនឹងទាក់ទាញអតិថិជន កាន់តែច្រើន ឲ្យងាកចេញពីស្មាតហ្វូន Galaxy S3 ទំហំ ៤,៨អ៊ីញ និង Galaxy Note 2ទំហំ ៥,៥អ៊ីញ របស់ក្រុមហ៊ុន Samsung ជាមិនខាន៕
ការសន្និដ្ឋានាពេលថ្មីៗនេះបានលើកឡើងថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 5S និង iPhone6 វើហ្សិនកែទម្រង់ថ្មី នៅខែ មិថុនា ឬក៏ខែកក្កដាឆ្នាំ២០១៣នេះ។ អ្នកវិភាគរបស់ ក្រុមហ៊ុន KGI Securities លោក Ming-Chi Kuo បានព្យាករ កាលពី១ខែ កន្លងទៅថា ម៉ូដែល S ថ្មីនឹងស្រដៀងគ្នាទៅនឹង ម៉ូដែលស្មាតហ្វូនទើប ចេញនាពេលថ្មីៗនេះ ជាមួយលក្ខណៈប្រសើរឡើងមួយចំនួន រាប់បញ្ចូលទាំងបន្ទះឈីប A7 ដែលដំណើរការកម្មវិធី លឿនជាងមុន និងផ្ទៃអេក្រង់ទទួលស្គាល់ ម្រាមដៃឆាប់រហ័ស។
About the Author

0 comments: