នាពេលថ្មីៗកន្លងមកនេះ យើងបានលឺព័ត៌មានលេចចេញជាច្រើនជុំវិញ ទូរស័ព្ទដែលមានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ជាច្រើនកំពុងទន្ទឹងរង់ចាំយ៉ាង អន្ទះសានៃការមកដល់នូវទូរស័ព្ទ Model នេះ ។ យោងទៅគេហទំព័រ ប្លក់ របស់លោក Eldar Murtazin បានធ្វើការថ្លែងថាក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញទូរស័ព្ទជំនាន់ក្រោយរបស់ខ្លួនក្នុងព្រឹត្តិ ការណ៍ធំមួយដែលនឹងធ្វើឡើងនាថ្ងៃទី១៤ខែមីនាក្នុងទី ក្រុង New York។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ យោងទៅទាមប្រភពព័ត៌មាន Sam Mobile បានបង្ហើបឲ្យដឹងថាក្រុមហ៊ុន Samsung កំពុងតែដំណើរការទៅលើគម្រោងដ៏សម្ងាត់មួយដែលគេឲ្យឈ្មោះវាថាជា Project J ដើម្បីផលិតទូរស័ព្ទModelល្បីៗទាំងនេះដូចជា Galaxy S IV, Galaxy S IV mini និង Smartwatch ជាដើម។
បើលោកអ្នកចង់ដឹងថាពិតរឺមិនពិតគឺមានតែរង់ចាំមើលទាំងអស់គ្នា។
About the Author

0 comments: